លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់នៅថ្ងៃទី២២ខែមេសានេះ បានយក ជែលសាងដៃចំនួន ៦០ធុង និងជែលលាងដៃចំនួន ៤០០ដប និងម៉ាស់ចំនួន ២០០០ និងបរិក្ខា១ចំនួនទៀត យកជូនទៅសាលាខ័ណ្ឌពោសែនជ័យ តាមរយៈលោកហែម ដារិទ្ធអភិបាលខ័ណ្ឌ ក្នុងគោលដៅដើម្បីចូលរួមចំំណែកជាមួយនិងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺខូវីដ ១៩ ដែលកំពុងជះឥទ្ធិពលមកលើប្រជាជនកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ថា យើងរួមគ្នាទប់ស្កាត់ជំងឺកូវិដ 19 ទាំងអស់គ្នា និងសូមជូនបុណ្យបងប្អូនផង ថ្ងៃនេះសប្បាយចិត្តបានយក ជែលសាងដៃ ម៉ាស់ និងបរិក្ខា១ចំនួនទៀត យកជូនទៅសាលាខ័ណ្ឌពោសែនជ័យតែម្តង។
លោកឧកញ៉ា ហ៊ួត ជា បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានប្រឹងប្រែងជួយពលរដ្ឋកម្ពុជា និងបានចាត់វិធានការភ្លាមៗការពារពលរដ្ឋកុំឲ្យមានការរីករាលដាលនៃវីរុសខូវីដផ្លូវដង្ហើមនេះបន្ថែមទៀត។
លោកបានឧកញ៉ាបានសូមឲ្យបងប្អូនប្រកាន់ភ្ជាប់នូវវិធានការអនាម័យ និងកុំមានការធ្វេសប្រហែសឲ្យសោះពីជំងឺដ៏កាចសាហាវមួយនេះ ព្រោះអ្វីៗយើងមិនអាចសន្និដ្ឋានបានទេ ហើយសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ២២ មេសា ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបប្រទេសកម្ពុជាមានចំនួន ១២២ករណី ដដែល និង មិនមានករណីជាសះស្បេីយ សរុប ១១០នាក់ ដដែល ស្លាប់គ្មាន ។
ក្រសួងសុខាភិបាលពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោកនៅបន្តរាតត្បាតខ្លាំងក្លានៅឡេីយ ។