ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្ធិសញ្ញាសន្តិភាព និងពាណិជ្ជកម្ម ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ពូទីន និងលោក អាបេ

 

ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីហ្សូ អាបេ បានជួបពិភាក្សាគ្នានៅទីក្រុង ម៉ូស្កូ រុស្ស៊ី កាលពីថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩នេះ ។

លោក ពូទីន និងលោក អាបេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរុញច្រានកំណើនទឹកប្រាក់លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដល់៣០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈនៅពេលបច្ចុប្បន្ននេះ ទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានត្រឹមតែ១៨ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។

លោក ពូទីន និងលោក អាបេ មិនត្រឹមតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរទេ លោក ពូទីន បានបង្ហើបថា លោកចង់ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន ដោយផ្អែកលើសេចក្តីប្រកាសនៃសន្ធិសញ្ញាសន្តិភាពរុស្ស៊ី ជប៉ុន ដែលត្រូវធ្វើឡើងកាលពីឆ្នាំ១៩៥៦កន្លងទៅផងដែរ ៕