ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង៣លានកន្លះនៅជុំវិញពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៣លានកន្លះហើយ គឺចំនួន ៣ ៥៦៥ ១១០នាក់ គិតត្រឹមថ្ងៃចន្ទ ទី០៤ ខែឧសភានេះ ដែលជាកំណើននៃការឆ្លងក្នុងល្បឿនលឿនដដែល ។
ស្របពេលជាមួយគ្នានេះដែរ ចំនួនមនុស្សស្លាប់ដោយសារវីរុសនេះ ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៤៨ ២៤១នាក់ ខណៈអ្នកជំងឺCovid-19ចំនួន ១ ១៥៣ ៩២២នាក់ បានជាសះស្បើយពីវីរុសនេះ ។
សហរដ្ឋអាមេរិកនៅតែបន្តឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះច្រើនជាងគេ គឺអាមេរិកមានមនុស្សឆ្លងវីរុសCovid-19ចំនួន ១ ១៨៨ ១២២នាក់ និងមនុស្សស្លាប់ចំនួន ៦៨ ៥៩៨នាក់ ៕