លោក ហេរ៉ូ សុជាតិ និងក្រុមគ្រួសារ ព្រមទាំងគណៈថ្នាក់ដឹកនាំ សមាជិក សមាជីការនៃក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY សូមគោរពចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសោកស្ដាយ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ។
ចំពោះមរណភាពនេះ លោកបានបញ្ជាក់ថា «ខ្ញុំបាទ និងក្រុមគ្រួសារ ព្រមទាំងគណៈថ្នាក់ដឹកនាំ និងសមាជិក សមាជីការ នៃក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY សូមគោរពចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសោកស្ដាយចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២:១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ»។
លោក ហេរ៉ូ សុជាតិ បានបន្ថែមទៀតថា «ខ្លួនខ្ញុំផ្ទាល់ និងក្រុមគ្រួសារខ្ញុំ ព្រមទាំងក្រុមការងារទាំងអស់ សូមបួងសួងដល់យវិញ្ញាណក្ខន្ធរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ »។
សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា និងប្រារព្វពិធីបញ្ចុះតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា នៅវេលាម៉ោង១៥ និង៣៣នាទី រសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កូន កូនប្រសារប្រុសស្រី ចៅ ចៅទួត គ្រប់រូប សូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យ ព្រះរតន ត្រ័យ ដល់វត្ថុសាកសិទ្ធក្នុងលោកតេជះ បារមីទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាមហាស្វេតច្ឆត្រ សូមលោកជួយនាំដំណើរនៃវិញ្ញាណក័្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទៅកាន់ឋានសួគ៌ាលៃ ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕