ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី០៥ ខែឧសភានេះថា រដ្ឋាភិបាលរបស់លោក គ្រោងនឹងដើរចេញពីការបិទប្រទេសនៅពេលខាងមុខនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងពីការបិទប្រទេស ដែលនេះបើយោងតាម NHK ។
ស្របពេលជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានសារភាពថា ប្រជាពលរដ្ឋអាមេរិករាប់ម៉ឺននាក់ នឹងបាត់បង់ជីវិតបន្តទៀតដោយសារតែការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះនៅពេលខាងមុខ ប៉ុន្តែអាមេរិកមិនអាចបិទប្រទេសយូរបន្តទៀតបានទេ ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី០៦ ខែឧសភានេះ ការឆ្លងរាលដាលនៃវីរុសCovid-19នៅសហរដ្ឋអាមេរិក បានកើនឡើងដល់១២៣៧៧៦១ករណី និងមនុស្សចំនួន៧២២៧៥នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូចដង្ហើមមួយនេះ ៕