ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វីរុសកូវីដ១៩ ទាញទម្លាក់ប្រជាប្រិយភាពរបស់លោក ពូទីន ឲ្យទាបដល់៥៩ភាគរយ

 

(រុស្ស៊ី)៖ ប្រព័ន្ធផ្សព្វផ្សាយ NHK World របស់ជប៉ុន បានផ្សាយថា កំណើននៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅប្រទេសរុស្ស៊ី កំពុងទាញទម្លាក់ប្រជាប្រិយភាពប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ឲ្យធ្លាក់ចុះកាន់តែទាបបំផុតមិនធ្លាប់មាន។

បើតាមការស្ទង់មតិរបស់ក្រុមហ៊ុនឯកជន ឈ្មោះមជ្ឈមណ្ឌលឡាវ៉ាដា (Lavada Center)

បានបង្ហាញថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភានេះ ប្រជាប្រិយភាពរបស់លោក ពូទីន បានធ្លាក់ចុះរហូតដល់៥៩ភាគរយ ដែលជាការឆ្លាក់ចុះប្រជាប្រិយភាពមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។

ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក ពូទីន បានកើតឡើង ខណៈប្រទេសរុស្ស៊ី មានការឆ្លងវីរុសកូវីដ១៩រហូតដល់ដល់ជាង១៦០ ០០០ករណី នៅទូទាំងប្រទេសរុស្ស៊ី ដែលកំណើននៃការឆ្លងបានកើនឡើងរហូតដល់ជាង១០០០០ករណីក្នុងមួយថ្ងៃ និងមនុស្សប្រមាណជាង១៥០០នាក់ បានបាត់បង់ជីវិតក្នុងរយៈពេលមួយថ្ងៃដូចគ្នា ដែលនៅពេលបច្ចុប្បន្ននេះ ការឆ្លងនៅតែបន្តហក់ឡើង៕