ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាននិងផាកពិន័យគ្លីនិក«សុធារិទ្ធបែកចាន»ដែលគិតលុយអ្នកជំងឺជិត១០០០ដុល្លារ

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាន និងផា គ្លីនិក«សុធារិទ្ធបែកចាន» ដែលគិតលុយអ្នកជំងឺជិត ១០០០ដុល្លារហើយការព្រមាននេះធ្វើឡើងនារសៀលថ្ងៃទី ០៨ឧសភានេះ។

ក្រសួងសុខាភិបាលបានចេញលិខិតព្រមានដល់មន្ទីរ សម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចានក្នុងករណីព្យាបាលប្តីប្រពន្ធ២នាក់ ដែលបានជួបថ្នាក់ចរាចរណ៍ រងរបួសរលាត់ដៃជើង និងមុខមាត់ក៏បាននាំគ្នាចូលទៅលាង ព្យួសេរ៉ូមម្នាក់១ប្លោកលុះពេលខាងមន្ទីរពេទ្យវិក័យបត្របង់លុយស្រាប់តែអស់ជិត៧៥០ដុល្លារ ធ្វើឲ្យប្តីប្រពន្ធរងគ្រោះហួសចិត្តស្ទើរទន់ជង្គង់ដួលសន្លប់។

យោងតាមលិខិតព្រមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល
បានលើកឡើងថា៖« សូមធ្វើការព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀក ប្រធានមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន និងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ម្ចាស់ទុនមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤ ឃុំបែកចាន
ស្រុកអង្គស្នួល ខេត្តកណ្តាល។

ករណីដែលបានយករថយន្តគិលានសង្គ្រោះទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មកព្យាបាលនៅ
ក្នុងមន្ទីរសម្រាកព្យាបាលរបស់ខ្លួនខុសទៅនឹងសារាចរណែនាំរបស់ក្រសួង និងការយកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាតម្លៃច្បាស់លាស់ដាក់នៅក្នុងមន្ទីរសម្រាកព្យាបាល សម្រាប់
ឱ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន។

បន្ថែមពីលើការព្រមាននេះ ក្រសួងបានធ្វើការផាកពិន័យស្របតាមច្បាប់ដែលមានជាធរមាន ផងដែរ។ក្រោយពីចេញលិខិតនេះទៅលោកប្រធានមន្ទីរសុខាភិ បាលខេត្តកណ្ដាល ត្រូវអនុវត្តតាមដានរាល់សកម្មភាពត្រួតពិនិត្យរបស់លោកវេជ្ជបណ្ឌិត គូរ គឹមហៀកនិងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ជាប្រចាំដើម្បីធ្វើរបាយការណ៍ផ្ញើមកក្រសួងសុខាភិបាល ៕