ភ្នំពេញ៖ នរោត្តម ជេនណា ក្រោយពីព្រះនាងច្រៀង សម្តែងរួមគ្នាជាមួយតារារ៉េប ១២អ៊ឹមអ៊ី (ME ) ក្នុងបទចម្រៀងគំនូរជីវចលបែប3D ធ្វើឲ្យមានការចាប់អារម្មណ៏ ពីសមត្ថភាពសិល្បៈរបស់ព្រះនាងតូច ។
ពេលនេះព្រះនាងបានបញ្ចេញ បទចម្រៀងថ្មីចង្វាក់ប្រពៃណីខ្មែរ ជាមួយការរ៉េបពី12ME មានចំណងជើងថា កង្កែបរាំវង់ ដែលមានការចូលរួមសហការផលិតវី ដេអូដោយ Veha Entertianment ផងដែរ។បើទោះបីជាការសម្តែងចម្រៀងជាមួយកុត្តតាបែប3D ក៏ព្រះនាងនៅតែមានភាពរស់រវើកស័ក្តិសមតែម្តង និងកំពុងធ្វើឲ្យប្រិយមិត្ត ពិសេសអ្នកគាំទ្រព្រះនាង រំជើបរំជួល និងស្ញប់ស្ញែង។ ២ឆ្នាំចុងក្រោយនេះ ព្រះនាងតូច នរោត្តម ជេនណា ហាក់ទទួលការគាំទ្រច្រើនពីទស្សនិកជនក្រោយពីទ្រង់បានបញ្ចេញ សមត្ថភាពច្រៀង ចម្រៀងជាច្រើនបន្តបន្ទាប់មានដូចជាបទ«កន្ទ្រឹមខែចែត្រ» បទ «ជំនោរដើមខែ» និងបទ«ដួងចន្ទ»ជាដើម ។
នាងតូច នរោត្តម ជេនណា បុត្រីទី២របស់ព្រះម្ចាស់ក្សត្រីបុប្ផារី និងជាព្រះរាជនត្តារបស់សម្ដេចព្រះមហិ ស្សរៈ នរោត្តម ចក្រពង្ស ត្រូវបានគេស្គាល់ និងសរសើរច្រើនក្រោយពីបញ្ចេញបទចម្រៀងមួយចំនួន ។ កាន់តែពិសេសព្រះនាងតូច ត្រូវបានគេ ទទួល ស្គាល់ថា ជាសែស្រឡាយរាជវង្សដែលមានសម្ផស្សស្រស់ស្អាតទាំងនៅវ័យក្មេង គឺមានទេពកោសល្យសិល្បៈគួរឲ្យស្ញប់ស្ញែង សមត្ថភាពសិល្បៈ របស់ព្រះនាងគឺព្រះនាងអាចច្រៀងបានទាំងចម្រៀងសម័យ បុរាណ ចេះដើរម៉ូដ និងរាំចង្វាក់ K-Pop ទៀតផង ៕