ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Honda ខាតបង់ប្រាក់ចំណេញ២៥.៣ភាគរយដោយសារវីរុសកូវីដ

ក្រុមហ៊ុន Honda Motor របស់ប្រទេសជប៉ុន បានចេញរបាយការណ៍មួយ នៅថ្ងៃទី១៣ ខែឧសភានេះ ស្តីពីការបាត់បង់ប្រាក់ចំណេញរបស់ក្រុមហ៊ុន ក្នុងអត្រា២៥.៣% ស្មើនឹងតម្លៃទឹកប្រាក់៤៥៥ ៧ពាន់លានយ៉េន ប្រហែល៤២ពាន់លានដុល្លារអាមេរិកចាប់តាំងពីដើមឆ្នាំរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅជុំវិញពិភពលោក រួមទាំងនៅប្រទេសជប៉ុនផងដែរ។

យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK World របស់ជប៉ុន បានឲ្យដឹងថា ការលក់ផលិតផលរថយន្តក្រុមហ៊ុន Honda Motor នៅជុំវិញពិភពលោក បានធ្លាក់ចុះប្រាំមួយភាគរយ ចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ ដែលមានតម្លៃទឺកប្រាក់ប្រមាណជាង១៤០ពាន់លានដុល្លារអាមេរិក។

ក្នុងរយៈពេលមួយត្រីមាសដំបូងនៃឆ្នាំ២០២០នេះ ចាប់ពីខែមករា រហូតដល់ខែមីនា ក្រុមហ៊ុន Honda Motor បានបាត់បង់ប្រាក់ចំណេញប្រមាណ២៧០លានដុល្លារអាមេរិក ដោយសារតែការលក់ផលិតផលរថយន្តបានធ្លាក់ចុះខ្លាំងនៅប្រទេសចិន៕