ប្រធានាធិបតី និងប្រធានរដ្ឋសភារបស់សហរដ្ឋអាមេរិក បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ ក ក្នុងរយៈពេលជាង២សប្តាហ៍កន្លងមកនេះ ដោយសារតែរឿងលុយធ្វើរបងព្រំដែនក្នុងទឹកប្រាក់ប្រមាណ៥.៧ពាន់លានដុល្លារ ។
រដ្ឋសភាមិនឲ្យលុយលោក ត្រាំ យកទៅធ្វើរបងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ហើយជាការសងសឹកវិញ លោក ត្រាំ បានបិទសកម្មភាពក្នុងផ្នែកខ្លះនៃរដ្ឋាភិបាល ក្នុងបំណងដាក់សម្ពាធលើសមាជិកសភាតំណាងរាស្ត្រ ឲ្យអនុម័តផ្តល់លុយឲ្យលោក ។
ដោយសារតែលោក ត្រាំ បិទរដ្ឋាភិបាល លោកស្រី ណាន់ស៊ី ប៉ែលឡូស៊ី ប្រធានរដ្ឋសភា មិនឲ្យលោក ត្រាំ ថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅរដ្ឋសភាទេ ។ តែលោក ត្រាំ នៅតែមានៈថានឹងទៅថ្លែងសុន្ទរកថា ៕