(ភ្នំពេញ) ៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានអនុញ្ញាត ឲ្យលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដឹកនាំសមាជិក-សមាជិការបស់ខ្លួនដើម្បីជួបសម្តែងការគួសម និងពិភាក្សាស័យអចលនទ្រព្យនៅកម្ពុជា ព្រមទាំងស្នើសុំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបន្តការគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ។
លោកឧកញ៉ា លី ហួរ បានថ្លែងអំណរគុណដល់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ដែលបានមកសម្តែងការគួសម។ លោកឧកញ៉ាក៍បានលើកពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យសំណង និងដីធ្លី បច្ចុប្បន្ន គឺមានការរីកចម្រើនយ៉ាងខ្លាំង និងមានអ្នកវិនិយោគជាតិ និងអន្តជាតិកំពុងតែចាប់អារម្មណ៍លើវិស័យនេះយ៉ាងខ្លាំង៕