មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃ(សត្វខ្ទីង)នៅភូមិភាគ ឦសាន និងជួរភ្នំក្រវាញ ព្រោះជាសត្វចូលចិត្តរស់នៅតំបន់វាលស្មៅ ។ ហើយជាប្រភេទសត្វមួយ ដែលទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ចំនួនរបស់វាមានការថយចុះគួរឱ្យព្រួយបារម្ភ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្ហាញនៅកាជឿជាក់ នៃការអភិរក្សការពារ គ្រប់ទីកន្លែង និងបន្តឃាត់ខ្លួនក្រុមព្រានព្រៃយកមកផ្តន្ទាទោសតាមច្បាប់។
តាមមន្ត្រីខាងអភិរក្សសត្វព្រៃ បានឲ្យដឹងថា ប្រភេទអាហារដែលវាស៊ីមានដូចជា ល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម ហើយជាធម្មតាខ្ទីងចេញរកស៊ីនៅពេលព្រឹកព្រលឹម និងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។
ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់មានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ។ ខ្ទីងមានទម្ងន់ពី៥០០-១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥ ទៅ២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ៕