ការស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងទៅលើការិយាល័យឈ្មួញកណ្តាលក្នុងស្រុកចំនួន៨កន្លែងរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញថា ការនាំចេញ អាចនឹងធ្លាក់ចុះជិត២៣ភាគរយ នៅខែឧសភាពនេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap News Agency ។
ប្រភពដដែលបានបន្តថា ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាលក្ខណៈសកល និងកាត់បន្ថយការបញ្ជាទិញស្ទើរតែទាំងស្រុង ដោយសារប្រទេសមួយចំនួននៅតែបន្តអនុវត្តវិធានការបិទប្រទេស និងបិទសេដ្ឋកិច្ចផងដែរ ដែលនាំឲ្យប្រតិបត្តិការការងារត្រូរអាក់រអួល ។
ចំពោះការដឹកជញ្ជូនទៅក្រៅប្រទេសពីកូរ៉េខាងត្បូង ដែលត្រូវបានព្យាករណ៍ថា នឹងមានតម្លៃទឹកប្រាក់ប្រមាណ៣៥.៤ពាន់លានដុល្លារអាមេរិកនៅខែឧសភានេះ ហើយតម្លៃដឹកជញ្ជូនធ្លាក់ចុះទៅក្នុងកម្រិតទាបដែរ បើប្រៀបធៀបជាមួយនឹងតម្លៃដឹកជញ្ជូនក្នុងតម្លៃទឹកប្រាក់ជាង៤៥.៩ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ៕