ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលរាជធានីភ្នំពេញ ៖គ្រោងនឹងបើកសេវាដឹកជញ្ជូន រថយន្ដក្រុងឡើងវិញនៅពេលខាងមុខ ប្រសិនបើជំងឺកូវីដ-១៩អត់មានឆ្លងបន្ដទៀត

ភ្នំពេញ៖ សេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអនុញ្ញាតឲ្យដំណើរការឡើងវិញនៅពេលឆាប់ៗនេះ ហើយអនុញ្ញាតដឹកអ្នកដំណើរត្រឹមតែ ២០នាក់ ប៉ុណ្ណោះ ក្នុង១គ្រឿង ។

លោក អ៊ាន សុឃីម អភិបាល នៃរដ្ឋករស្វាយ័តដឹកជញ្ជូនរថយន្ដក្រុងថ្លែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០នេះ ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីការរក្សាអនាម័យ និងវិធានការបង្ការជំងឺឆ្លង ក្រោមទិស ស្លោក គ្មានការចម្លងមេរោគកូវីដ-១៩ ពីអ្នកបើកបរ និងអ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ។

លោក អ៊ាន សុឃីម បានឲ្យដឹងថា ពេលបើកដំណើរការ សេវារថយន្តក្រុងសាធារណៈឡើងវិញ អំឡុងពេលមានវិបត្តិ កូវីដ-១៩នេះ យើងនឹងមានវិធានការមួយចំនួន ដើម្បីអនុវត្តក្នុងគោលទប់ស្កាត់ការរាត ត្បាតនៃជំងឺនេះ។

ការប្រើប្រាស់ទឹកអាល់កុលសម្រាប់អ្នកដំណើរ ការវាស់កម្ដៅ តម្រូវឲ្យពាក់ម៉ាសពេលជិះរថយន្តក្រុង ការរក្សាគម្លាតរវាងអ្នកជិះ និងអ្នកជិះ និងដាក់ឲ្យមានប្រដាប់សម្រាប់សម្លាប់មេរោគ នៅក្នុងរថយន្តក្រុងផងដែរ។

ប្រធានរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ជាក់ថា យើងនឹងរៀបចំឲ្យមានខ្វែងកៅអី ដើម្បីយើងទុកចន្លោះឃ្លាតពីគ្នាឲ្យបានចម្ងាយយ៉ាងតិច ១ម៉ែត្រកន្លះ ។ នៅក្នុងរថយន្តរបស់យើងនេះ ចំណុះកៅអីមាន៤០ ប៉ុន្តែយើងអនុញ្ញាតត្រឹមតែ ២០នាក់ប៉ុណ្ណោះ ៕