ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា នៅសប្តាហ៍នេះគឺជាសប្តាហ៍ទី១០ហើយ ដែលប្រជាពលរដ្ឋអាមេរិករហូតដល់ជាង២លាននាក់ បានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាលដោយសារតែអត់ការងារធ្វើ ដែលកើតឡើងដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។
ការិយាល័យការងារអាមេរិក បានឲ្យដឹងថា កំណើននៃប្រជាពលរដ្ឋដែលនឹងដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាល អាចនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ដែលជាបន្ទុកលើរដ្ឋាភិបាលក្នុងការចំណាយថវិការដ្ឋ ខណៈដែលការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅតែបន្តកើនឡើង និងសកម្ម ភាពសេដ្ឋកិច្ចនៅតែបន្តបិទ ។
យោងតាមទិន្នន័យរបស់កម្មវិធីជំនួយភាពអង់ការងារធ្វើដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ របស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា PUA បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនពលរដ្ឋអាមេរិកដែលបានដាក់ពាក្យសុំការងារធ្វើបានកើនឡើងដល់ជាង៤០លាននាក់ហើយ ក្នុងចំណោមប្រជាជនអាមេរិកសរុបប្រមាណជាង៣៦០លាននាក់ ៕