ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលខេត្តកំពង់ចាម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ៖ ផ្សព្វផ្សាយអំពីការផ្តល់ឥណទានសម្រាប់កសិករចិញ្ចឹមសត្វ និងដាំបន្លែ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រជុំផ្សព្វ ផ្សាយពីការផ្តល់ឥណទានសម្រាប់ប្រជាកសិករចិញ្ចឹមសត្វ ចញ្ចឹមត្រី និងដាំបន្លែផ្សេងៗ ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ខេត្តកំពង់ចាម កំពុងមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិត សម្រាប់បម្រើការនាំចេញ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការវិនិយោគលើវិស័យកសិកម្មពីសំណាក់វិស័យឯកជន ពិសេសដំណាំស្រូវ កៅស៊ូ និងចេកជាដើម។ នៅឆ្នាំ២០១៩-២០២០នេះ ខេត្តកំពង់ចាម សល់ស្រូវសម្រាប់នាំចេញចំនួន ១៧០ ៥៧៣តោន។ ដំណាំរួមផ្សំ បន្លែបានចំនួន ១៦៥,៨៦២តោន ការចិញ្ចឹមសត្វគ្រប់ប្រភេទ មានចំនួន ៦,២០៣,៦៦០ក្បាល និងក្រោយការហូប យើងនៅសល់សាច់ ៣១,៩៦២តោន។ ការងារចិញ្ចឹមត្រី បានចំនួន ៣៩,០៤០តោន និងក្រោយការហូបចុក យើងនៅខ្វះត្រីហូបចំនួន ២៤,០៨៨តោន៕