យោងតាមការចុះផ្សាយរបស់ Worldometer បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភានេះ មនុស្សឆ្លងវីរុសកូវីដ-១៩ នៅតែបន្តកើនឡើងដល់ជិត៦លាននាក់ហើយ គឺសរុបចំនួន៥ ៩០០ ៨៨០នាក់ នៅជុំវិញពិភពលោក។
Worldometer ចុះផ្សាយថា គិតត្រឹមថ្ងៃសុក្រនេះ មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ បានកើនឡើង ដល់ជាង៣៦ម៉ឺននាក់ គឺចំនួន៣៦១ ៧៧៦នាក់ ខណៈដែលអ្នកជំងឺចំនួន ២ ៥៧៧ ២២៥នាក់បានជាសះស្បើយពីវីរុសនេះ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រនេះ នៅជុំវិញពិភពលោក មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩ មានចំនួន១១៦ ២៧៧នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះ មានចំនួន៤ ៨៣៩នាក់ ៕