ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 រដ្ឋបាលរាជធានី ឲ្យប្រជាពលរដ្ឋពង្វៀងចរាចរណ៍នៅតំបន់រង្វង់មូលចោមចៅរយៈពេល២ខែ ចាប់ពីថ្ងៃទី០២មិថុនា ដល់៣១កក្កដា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យប្រជាពលរដ្ឋយោគយល់ពីការពង្វៀងចរាចរណ៍នៅតំបន់រង្វង់មូលចោមចៅក្នុងរយៈ ពេល ២ខែ ដោយចាប់ពីថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២០ ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០២០ ។

នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាង សង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅមេត្តាជ្រាបថា គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ លទ្ធផលនៃការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនៅចោមចៅសម្រេចបាន ៤១ភាគរយ នៃគម្រោង ដែលតាមផែនការនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ខាងមុខនេះ។

ក្នុងខណៈពេលនេះដំណើរការការដ្ឋានឈានដល់ដំណាក់កាលការសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសាងសង់នៃផ្លូវក្រោមដីបានស្ថាបនារួចហើយ ចាំបាច់ត្រូវបិទចរាចរណ៍ជាប់ពីមហាវិថីសហព័ន្ធ រុស្ស៊ីនិងផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្ដាលនៃផ្លូវក្រោមដីនេះ ។ ក្នុងផែនការបិទពង្វាងចរាចរនេះមានរយៈពេល ៦០ថ្ងៃ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ០២មិថុនាឆ្នាំ ២០២០ វេលាម៉ោង ៨និង ០០នាទីព្រឹកតទៅ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០២០ ៕

សូមអានសេចក្តីប្រកាសដូចខាងក្រោម៖