ខណៈដែលកងកម្លាំងប៉ូលីសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានវាយបង្ក្រាបយ៉ាងចាស់ដៃលើក្រុម បាតុករ ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យមេដឹកនាំរបស់សហរដ្ឋអាមេរិក បញ្ឈប់អំពើហិង្សាប្រឆាំងប្រជាពលរដ្ឋរបស់ខ្លួន ក្នុងក្បួនបាតុកម្មទាមទាររកយុត្តិធម៌ ដែលប៉ូលីសអាមេរិកស្បែកស បានធ្វើទារុណកម្មសម្លាប់ជនជាតិអាមេរិកស្បែកខ្មៅ ។
ក្រោយពីប៉ូលីសអាមេរិកស្បែកស បានសម្លាប់លោក George Floyd ក្បួនបាតុកម្មបានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ដែលបណ្តាលកើតចេញជាអំពើហិង្សា រហូតដល់រដ្ឋាភិបាលបានសម្រេចដាក់បម្រាមគោចរទៅលើទីក្រុងចំនួន២៥ ក្នុងរដ្ឋចំនួន១៥ ។
សូមរំលឹកថា កាលពីថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ប៉ូលីសជនជាតិអាមេរិកស្បែកស បានចាប់ខ្លួនលោក George Floyd អាយុ៤៦ឆ្នាំ ដែលជាជនជាតិអាមេរិកស្បែកខ្មៅ និងយកជង្គង់សង្កត់លើបំពង់កជនរងគ្រោះរហូតដល់ស្លាប់ ដោយមិនបានសាកសួររកហេតុផល ក្រោយពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទថា លោក George Floyd ចាយលុយ២០ដុល្លារក្លែងក្លាយ ៕