ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនបើកប៉មខ្ពស់បំផុតទទួលសាធារណជនវិញ ក្រោយពីបិទទ្វារ៣ខែដោយសារវីរុសកូវីដ-១៩

រដ្ឋាភិបាលកណ្តាលរបស់ទីក្រុងតូក្យូ ប្រទេសជប៉ុន បានសម្រេចបើកទ្វារប៉មខ្ពស់បំផុតនៅទីក្រុងនេះទទួលសាធារណជនវិញហើយ នៅថ្ងៃទី០១ ខែមិថុនានេះ ក្រោយពីបានបិទទ្វារប៉មនេះអស់រយៈពេល៣ខែ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ NHK World-Japan ។

ប៉មនេះ ជាប៉មខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដែលមានកម្ពស់ប្រវែង៦៣៤ម៉ែត្រ ជាប៉មសម្រាប់ផ្សាយ និងអង្កេតការណ៍ ជាទីដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេនៅក្នុងទីក្រុងតូក្យូ ប៉ុន្តែទោះបីជាប៉មនេះត្រូវបានបើកទ្វារទទួលភ្ញៀវទេសចរឡើវិញក៏ដោយ ក៏ក្រុមការងារនៅប៉មនេះ នៅតែរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។

អ្នកគ្រប់គ្រងទូទៅនៅប៉មនេះ បានឲ្យដឹងថា ប៉មនេះមានលទ្ធភាពអាចទទួលភ្ញៀវទេសចរប្រមាណជាង២០០០នាក់ ប៉ុន្តែជំហានដំបូងនេះ គឺអាចទទួលភ្ញៀវទេសចរត្រឹមតែពី២០ទៅ៣០ភាគរយប៉ុណ្ណោះ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ខណៈដែលទីក្រុងនេះនៅមានករណីឆ្លងវីរុសនេះនៅឡើយ ៕