ភ្នំពេញ៖ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ដែលបង្កគ្រោះថ្នាក់ និងមានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមចំនួនជាង ១៣០តោន ដែលកម្លាំង សមត្ថកិច្ចចម្រុះ នៃគណៈកម្មា ធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាប និងរឹបអូសរក្សាទុក នាពេលកន្លងមក នឹង ដុតកម្ទេចចោលនៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ។
នេះបើយោងតាមសេចក្តីជូនដំណឹងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា ការកម្ទេច ចោលឱសថខុសច្បាប់ និងផលិតផល ក្លែងក្លាយទូទៅទាំងនេះ ត្រូវបានអនុវត្តន៍តាមការបង្គាប់របស់តុលាការ ឱ្យធ្វើការកម្ទេចចោល នៅទីលានចោល សំរាមដង្កោ សង្កាត់ជើងឯកខណ្ឌដ ង្កោ រាជធានីភ្នំពេញ ។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡា ហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូបទៀត៕