លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា បានចុះទៅពិនិត្យមើលមូលដ្ឋានយោធាមួយចំនួននៅទូទាំងប្រទេស ខណៈដែលវិបត្តិនយោបាយបានកើនឡើងនៅក្នុងប្រទេសនេះ ។
ក្នុងដំណើរចុះពិនិត្យមូលដ្ឋានយោធានេះ លោក ម៉ាឌូរ៉ូ បានថ្កោលទោសយ៉ាងខ្លាំងចំពោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលព្យាយាមរុញច្រានប្រទេសនេះឲ្យមានភាពវឹកវរ តាមរយៈការប្រកាសទទួលស្គាល់ប្រធានបក្សប្រឆាំង និងជាប្រធានរដ្ឋសភារបស់ប្រទេសនេះជាប្រធានាធិបតីស្របច្បាប់ ។
សូមបញ្ជាក់ថា ស្របពេលគ្នាជាមួយដំណើរចុះពិនិត្យមូលដ្ឋានយោធារបស់លោក ម៉ាឌូរ៉ូ នេះដែរ ក្រសួងការពារជាតិវែណេស៊ុយអេឡា បានចេញសេចក្តីប្រកាសមួយទាក់ទិននឹងការបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាធំដែលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ៕