ក្រសួងសុខាភិបាលរបស់សាធារណរដ្ឋកុងហ្គោ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ស្តីអំពីការផ្ទុះឡើងសាជាថ្មីនៃជំងឺអេបូឡាលើមនុស្សចំនួន៦នាក់នៅខេត្ត Equateur នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
សូមបញ្ជាក់ជូនថា មេរោគអេបូឡា ធ្វើឲ្យអ្នកជំងឺរលាកស្បែក ឬពងបែកលើស្បែករហូតដល់ដំបៅរលួយសាច់ ហើយជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬឆ្លងតាមរយៈការប៉ះពាល់វត្ថុរាវ មានទឹកមាត់ ឬញើសជាដើមរបស់អ្នកជំងឺ ។
ការផ្ទុះឡើងនៃជំងឺអេបូឡា គឺកើតឡើងចំពេលដែលប្រទេសនេះ មានការឆ្លងរាលដាលវីរុសកូវីដ-១៩ ចំនួន៣១៩៥ករណី និងមនុស្សចំនួន៧២នាក់បានស្លាប់ដោយសារវីរុសនេះ ដែលបង្កការលំបាកកាន់តែខ្លាំងដល់ប្រជាពលរដ្ឋនៅប្រទេសកុងហ្គោ ៕