ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តែងតាំង លោកតាំង សុខឃី ជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ភ្នំពេញ៖ លោកតាំង សុខឃី ត្រូវបានតែងតាំងជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អាណត្តិទី៥ ។ នេះយោងតាមសេចក្តីសម្រេចរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ។

សូមបញ្ជាក់ថា លោកតាំង សុខឃី ក្នុងទិវាអបអរសាទរខួបទី១៥៧  ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធានបទ ខ្ញុំស្រលាញ់ សន្តិភាព និងកាកបាទកម្ពុជា បានឧបត្ថមថវិកាចំនួន៦,០០០,០០០​រៀល តាមរយះសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ។