ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ នៅតំបន់ដែលខ្លួនគ្រប់គ្រង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ ស្ថិតក្នុងដែនសមត្ដកិច្ច របស់ខ្លួនគ្រប់គ្រង ឲ្យបានល្អបញ្ជៀសការលិចលង់ និងកកស្ទះសំរាម នៅរដ្ដូវវស្សានេះ ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ មិថុនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំជាមួយ អភិបាលខណ្ឌ សង្កាត់ ស្ដីពីដោះស្រាយបញ្ហាការប្រឡាយ លូ ដែលរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ ។

លោក  បានបញ្ជាក់ថា តាមការសង្កេឃើញរបស់លោក នៅខណ្ឌពោធិ៏សែនជ័យ មានជំនន់ កកស្ទះទឹកភ្លៀង ពិតប្រាកដមែន ដោយសារ សំរាមហូរមកកកស្ទះនៅមុខលូ រឿងនេះអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវទទួលខុសត្រូវប្រឡាយតូចៗ លូតូចៗ នៅតាមភូមិ សហគមន៏ អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែចុះស្ដារភ្លាម បើខ្លួនអត់មានសមត្ថភាពត្រូវរាយការណ៏មក សាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេង បញ្ជាក់ទៀតថា បញ្ហាការស្ដារប្រឡាយ លូ ធំៗ ជាដែនសមត្ថកិច្ច របស់សាលារាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រង ដោយឡែកបញ្ហាលូ ប្រឡាយ តូចៗ ជាដែនសមត្ថកិច្ចរបស់ អាជ្ញាធរ ខណ្ឌ និងសង្កាត់ជាអ្នកគ្រប់គ្រង យើងមាន លូ ប្រឡាយគ្រប់គ្រាន់ហើយ ហេតុអី ពេលភ្លៀងម្ដងៗ នៅតែ លិចលង់ដដែល ៕