ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

ភ្នំពេញ៖ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់  កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានផ្តល់កិច្ចសម្ភាសន៍ពិសេស ស្តីពីសុវត្ថិភាពចំណីអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសជាតិកំពុងតែបោះជំហានឆ្ពោះទៅកាន់វឌ្ឍនភាព និងមោទនភាព លើឆាកអន្តរជាតិ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖

ប្រជាជនកម្ពុជា ក្រោមម្លប់សន្តិភាព បានផ្លាស់ប្តូរស្ថានភាពរស់នៅ គឺគុណភាពជីវិតកាន់តែល្អប្រហាក់ប្រហែលនឹងជីវភាព និងទម្លាប់រស់នៅរបស់ប្រជាជនក្នុងបណ្តាប្រទេសជិតខាង ក៏ដូចជាប្រជាជននៃប្រទេសនៅក្នុងតំបន់ផងដែរ។

ដោយសារការរីកចម្រើនក្នុងជីវភាព និងទទួលបានចំណេះដឹងកាន់តែទូលំទូលាយ ប្រជាជនកម្ពុជា បានកែប្រែគុណភាពជីវិតរបស់ខ្លួន ដោយរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស ស្មើមុខស្មើមាត់ជាមួយប្រជាជននៃប្រជាជាតិដទៃទៀត។ ចំណែកសមត្ថភាពនៃការផលិតវិញ ក៏កាន់តែជំនាញ និងខ្លាំងក្លាផងដែរ។

ដើម្បីធានាបាននូវនិរន្តរភាពនៃការផលិត ទាំងបរិមាណ និងគុណភាព រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយន្តការពិនិត្យ និងការពារផលិតផលរបស់ប្រជាជនកម្ពុជា ដើម្បីទទួលបានការទទួលស្គាល់នូវអនុលោមភាពនៃគុណភាព អនាម័យរបស់ផលិតផល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ឬអ្នកទទួលទាន។ 

ដូច្នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងតែដើរតួនាទីស្នូលនៃយន្តការនេះ។

សារព័ត៌មាន ដេលី-ខ្មែរ (Daily-Khmer) ដែលត្រូវបានបង្កើតឡើង ក្នុងទស្សនវិស័យលើកតម្កើងវឌ្ឍនភាពខ្មែរ មានកិត្តិយសទទួលបានការអុនញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបធ្វើបទសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ ដើម្បីឲ្យមហាជនបានជ្រួតជ្រាបពីការងារដ៏សំខាន់នេះ និងនាំគ្នាចូលរួមអនុវត្តិន៍ទាំងអស់គ្នា ដើម្បីវឌ្ឍនភាពជាតិ។

ចំណុចសំខាន់ៗ ដែលឯកឧត្តមបានជម្រាមជូនគឺ៖

១- អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានធ្វើកិច្ចការជាច្រើនលើការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ។

២- ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម គឺប្តេជ្ញាធ្វើការងារជាអាទិភាព សម្រាប់សុខភាពប្រជាជន។

៣- សម្រាប់ផែនការឆ្នាំ២០២០នេះ ចំណីអាហារ នៅក្នុងប្រទេសកម្ពុជានឹងអាចកាត់បន្ថយបានច្រើននូវការប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំពុលផ្សេងៗ នៅក្នុងកសិផល ឬផលិតផលផលិតឡើងអំពីសាច់សត្វ ដោយសារអ្នកផលិត អ្នកចែកចាយ និងអ្នកទទួលទាន ចាប់យល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងចូលរួមអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា៕