សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានបើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំដែរៀបចំឡើងនៅនារសៀលថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០នេះដោយមានការចូលរួមពីរដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះដើម្បីផ្លាស់ប្តូរគំនិតយោបល់ ព្រមទាំងប្រមូលផ្តុំគំនិត សម្រាប់រៀបចំរាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់លើការងារអន្តោសន៍ ដែលក្រុមការ ងារបានព្រាង និងឆ្លងជាបន្តបន្ទាប់ជូនសម្តេចក្រឡា ហោម ស ខេង ដើម្បីសុំគោលការណ៍ណែនាំ ដោយកិច្ចប្រជុំជាមួយសម្តេចក្រឡាហោម នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។