លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម រួមនិងមន្រ្តីបម្រើការទាំងអស់ សូមគោរព អបអរសាទរ និង គាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាលជាផ្លូវការ។
ពិធីប្រកាសនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ នៅព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ ។
លោក ផាន អូន មានប្រសាសន៍ថា យើងខ្ញុំសូមគោរព អបអរសាទរ និងគាំទ្រ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបានបន្តចូលរួម អភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឲ្យកាន់តែច្រើនថែមទៀត។