ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង៖ មានក្រុមហ៊ុនបីប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈក្រុមហ៊ុនស៊ិនទ្រីត្រូវបានដកសិទ្ធ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋនៅរាជធានីភ្នំពេញ ឲ្យមានការយោគយល់ពីការ ប្រមូលសំរាមខណៈពេលនេះសាលាក្រុងបានដាក់ឲ្យក្រុមហ៊ុនចំនួន៣ដើម្បីវិនិយោគលើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ជំនួសក្រុមហ៊ុនស៊ិនទ្រីត្រូវបានបញ្ចប់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ឲ្តដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេលនេះសូមបងប្អូនដែលមានសំរាមសូមចូលរួមជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញក្នុងការបង់ថ្លៃប្រមូលសំរាមនិងយកសំរាមចោលកន្លែងកំណត់តាមពេលកំណតដើម្បីងាយស្រួលដល់ភ្នាក់ងារទៅប្រមូលបានទាន់ពេល។

សាលាក្រុងកំពុងជ្រើសរើសក្រុមហ៊ុន ចំនួន៣ក្រុមហ៊ុនមានបទពិសោធន៍កម្រិតអន្តរជាតិក្នុងការប្រមូលសំរាម ក្នុងប្រតិបត្តិការក្នុងរាជធានីភ្នំពេញ។សំរាមក្នុងរាជធានីភ្នំពេញមានត្រឹមប្រមាណដល់ទៅ៣០០០តោនក្នុង មួយថ្ងៃ ដូច្នេះទាមទារឲ្យមានក្រុមហ៊ុន ចំនួន៣ទើបអាចប្រមូលសំរាមទាន់ពេលវេលា។

លោក ឃួង ស្រេង បានបញ្ជាក់ថា ក្រុមហ៊ុនតែមួយមិនអាចប្រមូលសំរាមបានទាន់ពេលទេព្រោះពលរដ្ឋក្នុងរាជធានីកើនឡើងដល់ជាង៣លាននាក់។ លោកសង្ឃឹមថា ក្រុមហ៊ុន ទាំងបីនេះនឹងប្រមូលសំរាមដោយសុក្រិតនិងទាន់ពេល បើមិនដូច្នេះទេបញ្ហាសំរាមនៅតែប្រឈម។

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះមានគោលបំណងបង្ហាញឲ្យសាធារណជនយល់កាន់តែច្បាស់ពីសកម្មភាព សមិទ្ធផលនិងទិសដៅបន្តរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក្នុងគោលដៅជំរុញដល់គោលនយោបាយអភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធិភាព៕