ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយរក្សាបាន សន្ដិសុខ-សណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៨៣៨/១,០៤៦លើក ថយចុះ ២០៨លើក ស្មើនឹង ២០ភាគ។
លោកអភិបាលរាជធានីភ្នំពេញ បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៍មាននៅព្រឹកថ្ងៃទី១៦ មិថុនានេះ នាទីស្តីការគណះរដ្ឋមន្រ្តី។
លោក ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្រ្កាបបទល្មើសទាំងនេះ សរុបចំនួន ៧៤៩ករណី ស្មើនឹង៨៩,៣៧ភាគរយ នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឲ្យឃើញពីសញ្ញាវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិ បត្តិការណ៍ បង្រ្កាបបទល្មើស កាន់តែមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា បញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរជាបណ្ដើរៗ ហើយគម្រោងអភិវឌ្ឍន៍ជាច្រើន ទាំងផ្នែករដ្ឋ និងផ្នែកឯកជន បាននឹងកំពុងដំណើរការយ៉ាងសស្រាក់សស្រាំនៅរាជធានីភ្នំពេញ ក្នុងនោះ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់៕