ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អ៊ុន ចាន់ដា សម្រេចឲ្យសាងសង់បន្តអគាររដ្ឋបាលថ្មី នៃសាលាខេត្តកំពង់ចាម ដែលផ្អាកការសាសង់អស់ជាច្រើនឆ្នាំ 

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរង សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការសាលាខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីសែនព្រេន សុំសេចក្តីសុខ សេក្តីចម្រើន ដើម្បីចាប់ផ្តើមដំណើរការសាងសង់សំណង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដែលបានផ្អាកការសាងសង់អស់ជាច្រើនឆ្នាំ។

លោកអភិបាលខេត្តបានបញ្ចាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវាសាធារណៈនៅសាលាខេត្ត គណៈអភិបាល បានឯកភាព និងអនុញ្ញាតិឲ្យបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះបន្ត ទៀតដែល នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០នេះតទៅ។

សូមបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះគឺមានទំហំបណ្តាយ ៥៣,២៥ ម៉ែត្រ ទទឹង ២៤ ម៉ែត្រ កម្ពស់៣ ជាន់ ដែលប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត៕