ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅភាគខាងត្បូងក្រុងភ្នំពេញ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នឹងអញ្ជើញ
ប្រកាសបើកការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅភាគខាងត្បូងរាជធានីភ្នំពេញ ស្ថិតក្នុងទឹកដី ខេត្តកណ្ដាល និងខេត្តតាកែវ។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងសាងសង់លើផ្ទៃ
ដីទំហំប្រមាណ២ ៦០០ហិកតា ដែលមានបណ្តោយ ប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ មានទីតាំងក្នុងស្រុកកណ្តាលស្ទឹង, ស្រុកស្អាង ខេត្តកណ្តាល និងក្នុងស្រុកបាទី ខេត្តតាកែវ ដោយមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ក្រោមការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (Cambodia Airport Investment Co., Ltd) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (Overseas-Cambodia Investment Corporation) ហើយគ្រោងសាងសង់ឲ្យបានចប់សព្វគ្រប់ ក្នុងរង្វង់ឆ្នាំ២០២៣នេះ ដោយចំណាយថវិកាអស់ប្រមាណ១៥០០លានដុល្លារអាមេរិក។

តាមគម្រោងព្រលានយន្តហោះថ្មីនេះ អាចយធំ ហើយទំនើបជាងគេនៅតំបន់អាស៊ី ដែលយន្តហោះធុនធំ ដូចជា Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបានដោយសុវត្ថិភាព៕