ភ្នំពេញ៖ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ សហការជាមួយអង្គការមូលនិធិសកលសម្រាប់អភិរក្សសត្វព្រៃ (WWF) បានបើកវគ្គ បណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធបទល្មើសការជួញដូរភ្លុកដំរី និងបទល្មើសសត្វព្រៃ នៅទថ្ងៃទី ២៤ ខែមិថុនា ឆាំ្ន ២០២០ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
លោក ស្រ៊ុន ដារិទ្ធិ បានបញ្ជាក់ថា៖ វគ្គ បណ្តុះបណ្តាលខាងលើនេះមានគោលបំណង សំខាន់ៗ
១.ពង្រឹងសមត្ថភាព មន្ត្រីអនុវត្តន៍ច្បាប់ឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ លិខិតបទដ្ឋានគតិយុត្ត និងប្រកាសពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃខុសច្បាប់។
២.ពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ពាក់ព័ន្ធ ការធ្វើពាណិជ្ជកម្ម ភ្លុកដំរីខុសច្បាប់ និងការជួញដូរសាច់សត្វព្រៃ ដោយមានគ្រូឧទ្ទេស មកពីអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន រដ្ឋបាល ព្រៃឈើ ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងបុគ្គលិកជំនាញពី អង្គការ WCS ដែលនឹងធ្វើបទបង្ហាញ នូវប្រធានបទចំនួន១៦មេរៀន។
សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះ បណ្តាល នេះរួមមាន សមាសភាពមកពីអគ្គនាយក ដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្ម ជាតិ រដ្ឋបាលព្រៃឈើ អគ្គស្នងការដ្ឋាន នគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី សរុបចំនួន ៤១នាក់៕