ស្វាយរៀងៈ ការដេញថ្លៃគម្រោងកែលម្អផ្លូវដីក្រាលបេតុងអាមេមួយខ្សែដែលមានប្រវែង២០៥ម៉ែត្រខុសប្រកតីដោយបែកធ្លាយរឿងចែកទឹកតែគ្នាពីក្រុមហ៊ុនចូលទៅ ដាក់ដេញថ្លៃមានចំនួនប្រាំបីក្រុមហ៊ុន ក៍ប៉ុន្តែក្រោយពីដេញថ្លៃក្រៅផ្លូវការនៅខាងក្រៅក្រុមហ៊ុនចំនួន៥យល់ព្រមមិនដាក់សំណើរដេញថ្លៃទេ ហើយមានតែ៣ក្រុមហ៊ុនប៉ុណ្ណោះ ចូលដាក់សំណើរដេញថ្លៃដោយបែកធ្លាយរឿងបែងចែកទឹកតែគ្នាប្តូរមិនដាក់សំណើរដេញថ្លៃ។
ការដាក់ដេញថ្លៃកែលម្អផ្លូវដីក្រាលបេតុងអាមេប្រវែង២០៥ម៉ែត្រនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅសាលា សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើតាមក្រុមប្រឹក្សា សង្កាត់ស្វាយតឿ បានឲ្យដឹងថា សង្កាត់ស្វាយតឿ មានគម្រោងដេញថ្លៃកែលម្អផ្លូវដីក្រាលបេតុងអាមេប្រវែង២០៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់បេ តុង០,១៥ម៉ែត្រ តម្លៃប៉ាន ស្មាន៨០,៤២៨,៩០០រៀល។ មានក្រុមហ៊ុនមកចុះឈ្មោះចូលរួមដាក់ដេញថ្លៃចំនួន៨ក្រុមហ៊ុនជាក់ស្តែង ពេលដំណើរការដាក់ដេញថ្លៃ គឺមានតែបីក្រុម ហ៊ុនប៉ុណ្ណោះដែលចូលរួមដាក់សំណើរដេញថ្លៃនៅ សង្កាត់ស្វាយតឿ។
អ្នកចូលដេញថ្លៃទី១.ឈ្មោះ លុយ ផានិត តំណាងក្រុមហ៊ុនសុគន្ធសម្បត្តិ ដាក់ដេញថ្លៃ៨០,១៥៥,០០០រៀល (ថ្លៃទាបអាចទទួលយកបាន)។ ទី២.ឈ្មោះ សាន មុនី ឧត្តម ក្រុមហ៊ុន សាន មុនី ដាក់ដេញថ្លៃចំនួន៨០,៣៦០,០០០រៀល (ថ្លៃខ្ពស់មិនអាចទទួលយកបាន)។ ទី៣.ឈ្មោះ អ៊ុន វីរៈ តំណាងក្រុមហ៊ុន ថេង វណ្ណៈថេ៦៦៦ ដាក់ដេញថ្លៃ ៨០,២៥៧,៥០០រៀល (ថ្លៃខ្ពស់មិនអាចទទួលយកបាន)។ ដូច្នេះក្រុមហ៊ុនដែលដេញថ្លៃបានគឺ ក្រុមហ៊ុន សុគន្ធ សម្បត្តិ ដែលដាក់តម្លៃទាប៨០,១៥៥,០០០រៀល។
បើតាមអ្នកសង្កេតការណ៍សុំមិនបញ្ចេញឈ្មោះបានបង្ហើបថា សង្ស័យការដេញថ្លៃនេះខុសប្រកតីដោយឃើញមានបែងចែកប្រាក់ថ្លៃទឹកតែគ្នាជាមួយក្រុមហ៊ុនដែល មិនទទួលបានគម្រោងក្នុង១ក្រុមហ៊ុន២លានរៀលដោយបែងចែកលុយគ្នានៅខាងមុខសាលាសង្កាត់តែម្តង។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានដាក់ដេញថ្លៃចំនួន២គម្រោងត្រូវឆាចោល១កម្រោង។ គម្រោងទី១.សាងសង់លូមូលដោះទឹកប្រវែង១៦០ម៉ែត្រ មុខកាត់០,៦០ម៉ែត្រតម្លៃប៉ាន់ស្មាន៤៤,០៣៣,០០០រៀល។
មានក្រុមហ៊ុនដាក់ដេញថ្លៃចំនួន៣ក្រុមហ៊ុន ទី១,អ្នកដេញថ្លៃឈ្មោះ ជា រ័ត្ន តំណាងក្រុមហ៊ុន ហួត ហាក់ ដាក់សំណើដេញថ្លៃជាង៣៣លានរៀល ក៍ប៉ុន្តែអ្នកផ្ទេ សិទ្ធិដេញថ្លៃគ្មានឈ្មោះក្នុងបណ្ណក្រុមហ៊ុន។ ទី២.ឈ្មោះ ចាន់ ឌីណា ក្រុមហ៊ុន ចាន់ ឌីណា ដាក់ដេញថ្លៃជាង៤៤លានរៀល។ ទី៣.ឈ្មោះ ហាក់ ដាលីន តំណាងក្រុមហ៊ុន ហាក់ លក្ខិណា ដាក់ដេញថ្លៃជាង៤៤លាន។
ក៍ប៉ុន្តែក្រោយពីការពិនិត្យមើលឈ្មោះអ្នកផ្ទេរសិទ្ធិដេញថ្លៃ (ជា រ័ត្ន) គ្មានឈ្មោះនៅក្នុងបណ្ណក្រុមហ៊ុន ហួត ហាក់ គណៈកម្មការលទ្ធកម្ម ឆាចោលលើកពេលដេញថ្លៃនៅពេលក្រោយ។ ទី២.គម្រោងជួសជុលផ្លូវដីក្រាលបេតុងអាមេប្រវែង២៩០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន១៥១,០៦៦,៦០០រៀល។
ប្រភពបន្តទៀតថា ក្រុមហ៊ុនចូលរួមដាក់សំណើរដេញថ្លៃចំនួន៤ក្រុមហ៊ុនមាន
ទី១.អ្នកដេញថ្លៃឈ្មោះ សារិន ណៃ តំណាងក្រុមហ៊ុន សុគន្ធ សម្បត្តិ ៥៥៥ ដាក់ដេញ ថ្លៃ១១៨,៩០០,០០០រៀល។
ទី២.ឈ្មោះ យោគ សានិន តំណាងក្រុមហ៊ុន សុភី សម្បត្តិ ពាណិជ្ជ ដាក់ដេញថ្លៃ១៤០,០០០,៤០០រៀល។ ទី៣.ឈ្មោះ ហាក់ ដាលីន តំណាងក្រុមហ៊ុន ហាក់ លក្ខិណា ដាក់ដេញថ្លៃ១៣០,៥០០,០០០រៀល។
ទី៤.ឈ្មោះ សូ ចាន់ដារា ក្រុមហ៊ុន សូ ចាន់ដារា ដាក់ដេញថ្លៃ៩៨,៦០០,០០០រៀល (តម្លៃទាបទី១អាចទទួលយកបាន) ក៍ប៉ុន្តែអ្នកចូលរួមដេញថ្លៃនិយាយថា បែកគម្រោងដោយមានក្រុហ៊ុនមកបម្រុងដាក់សំណើរដេញថ្លៃមានជាង១០ក្រុមហ៊ុន។ ក៍ប៉ុន្តែមានអ្នកសម្របសម្រួលដេញថ្លៃខាងក្រៅប្រាប់ថា មិនបាច់ដាក់សំណើដេញថ្លៃទេចាំឲ្យទឹកតែមួយក្រុមហ៊ុន២០០ដុល្លារទៅ៤០០ដុល្លារ លទ្ធផលគឺបានខកចិត្តហួសម៉ោងកំណត់ដាក់ដេញថ្លៃបិទដាក់សំណើរត្រឹមម៉ោង៨:១០ព្រឹក ត្រូវម្ចាស់គម្រោងបិទឈប់ទទួល។ ចំណែក សង្កាត់គយត្របែក មាន១គម្រោងដែរ គឺគម្រោងសាងសង់លូមូលដោះទឹកប្រវែង៥០៦ម៉ែត្រមុខកាត់០,៦០ម៉ែត្រតម្លៃប៉ាន់ស្មាន១១០,៨៩១,៩០០រៀល។
បើតាមអ្នកចូលរួមដេញថ្លៃបង្ហើបទៀតថា ការដេញថ្លៃប្រកាប់ប្រចាក់ដោយ ក្រុមហ៊ុនដាក់ដេញថ្លៃបាន គឺត្រឹមតែជាង៧៥លានរៀលប៉ុណ្ណោះ គឺដេញថ្លៃទាបរហូត ដល់៥០ភាគរយដែលអ្នកជំនាញនិយាយថា ការដេញថ្លៃទាបដល់៥០ភាគរយនេះពិបាកថ្លែងណាស់។ សូមចាំពិនិត្យមើលគុណភាពពេលសាងសង់រួចចុះនឹងដឹងហើយ៕