ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19នៅតែសម្លាប់មនុស្សក្នុងរង្វង់ជាង៥ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនានេះ វីរុសCovid-19សម្លាប់មនុស្សអស់ចំនួន ៥០៧១នាក់។
ចំណែកមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ដូចគ្នានេះ មានចំនួន ១៧៣ ១០០នាក់ ដែលប្រទេសប្រេស៊ីល មានចំនួនមនុស្សឆ្លងវីរុសនេះប្រចាំថ្ងៃច្រើនជាងគេរហូតដល់ចំនួន៤០ ៩៩៥នាក់ និងបន្ទាប់មកសហរដ្ឋអាមេរិក មានមនុស្សឆ្លងប្រចាំចំនួន ៣៩ ១០៣នាក់។
សូមបញ្ជាក់ជូនថា ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បត៍ដដែលនេះមានចំនួន ៩ ៥២៧ ០៩៩ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន ៤៨៤ ៩៥៦ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ១៧៥ ២៤០ នាក់បានជាសះស្បើយពីសវីរុសនេះ៕