ខេត្តកំពង់ចាម ៖ លោក ផុស សុវណ្ណ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិនស្រុកកោះសូទិនបាននាំ យកទានវស្សា និងទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង៥ ស្ថិតក្នុង ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកមានប្រសាសន៏ថា ក្រោមម្លប់ដ៏ត្រឈឹងត្រឈៃ នៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាននោះ លោកសុំឱ្យប្រជាពលរដ្ឋ ត្រូវរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល។
លោក ប្រធានក្រុមការងារ និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានឃុំកោះសូទិន និងអាជ្ញាធរមូលដ្ឋាន លោកចូលរួមអបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ខួបលើកទី៦៩ (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២០)។
លោកបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ប្រជាជនរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងឥតរួញរា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
យោងលើភារកិច្ចដ៏ធំធេងនេះលោកថា «យើងត្រូវរួមគ្នាជាធ្លុងមួយដើម្បីថែរក្សា ការពារឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព»។
ឆ្នាំនេះគណបក្សនយោបាយដ៏ធំនិងមានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកក្រុមការងារ សប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ ដែលបានចាប់មគ្គផលធ្វើបុណ្យរួមគ្នានាថ្ងៃនេះ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។