ជាងមួយសប្តាហ៍កន្លងមកនេះក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិន (China’s Ministry of Emergency Mana gement) បានប៉ាន់ប្រមាណថា គ្រោះទឹកជំ នន់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ បានបណ្តាលអោយប្រ ទេស ចិនខាតបង់ទឹកប្រាក់ប្រមាណជាង២៥.៧ ពាន់ លាន យ័ន ស្មើនឹងជាង៣.៦ពាន់លានដុល្លារអាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua ។
ស្របពេលជាមួយគ្នានេះ មនុស្សចំនួន៧៨នាក់បានស្លាប់ និងបាត់ខ្លួន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជាង៨០០០ខ្នងបានខួចខាតស្ទើរទាំងស្រុង ក្នុងគ្រោះមហន្តរាយទឹកជំនន់នេះហើយក្រុមជួយ សង្គ្រោះកំពុងប្រឹងប្រែងជួយប្រជាពលរដ្ឋដែលរងគ្រោះក្នុងគ្រោះមហន្តរាយធម្មជាតិមួយនេះ ។
ប្រភពដដែលបានបន្តថា ភ្លៀងជាច្រើនមេបានចាប់ផ្តើមធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃទី២០ ខែមិថុនានេះ ហើយកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងមកនេះ ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងជាងកាលពីមុន ដែលបណ្តាលអោយក្លាយទៅជាទឹកជំនន់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រ មាណជាង១២លាននាក់នៅក្នុងខេត្ត យីចាង ៕