ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញពីសត្វក្រៀល ឬកុកក្រៀល ឬកុកទេព (ត)នៅក្នុងប្រទេសកម្ពុជា សត្វក្រៀល ឬកុកទេព (Sarus Crane) ចាប់ផ្តើមបង្កកំណើត នៅដើម រដូវវស្សា។
ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារចំនួនពី២ក្បាល ទៅបីក្បាលប៉ុណ្ណោះ ដើម្បីបង្កកំណើត។ រយៈពេលពីខែឧសភា ដល់ខែតុលា ជារៀងរាល់ឆ្នាំជារដូវពងកូន របស់ពពួកសត្វនេះ នៅតាមវាលស្មៅធំៗ ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (ខេត្តព្រះវិហារ) តំបន់ការពារ ទេសភាពអាងត្រពាំងថ្ម (ខេត្តបន្ទាយ មានជ័យ) និងតំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីង (ខេត្តកំពត)ជាដើម។
សត្វកុកក្រៀល ឬកុកទេព អាចពងកូនបាន១ឬ២ប៉ុណ្ណោះក្នុងមួយរដូវកាល ឬក្នុងមួយឆ្នាំ។ សត្វមេអាចក្រាបពងរវាង៤ទៅ៥សប្តាហ៍ទើបអាចឱ្យកូន នោះញាស់បាន បើសិនជាគ្មានការរំខានពីកក្តាផ្សេងៗ៕
ដោយ៖ សំរិត