ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញា បនបត្រចុះបញ្ជីជាស្ថាពរដល់ ក្រុមហ៊ុន និងរោងចក្រឯកជនចំនួនបីទីតាំងបន្ថែម ក្នុងទំហំទុនវិនិយោគជាង ១៤លាន ដុល្លារ។
នេះបើតាមសេចក្ដីប្រកាស ព័ត៏មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃនេះ ខែកក្កដាឆ្នាំ ២០២០ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ: កម្មាធិការតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ”ជូនដល់ក្រុមហ៊ុន។
ទីមួយរួមមានក្រុមហ៊ុន Smart Silver Star Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតអំពូលលម្អរ ខ្សែចំណងគ្រប់ប្រភេទ ទំពក់សម្រាប់តុបតែង និងគ្រឿងបន្លាស់អំពូលគ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង មាន ទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។
២- ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co., Ltd.: គម្រោងបង្កើត រោងចក្រវាយនភណ្ឌ ជ្រលក់ពណ៌ ផលិតម៉ាស់ និងក្រដាស់ខាត់មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានទុនវិនិ យោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៥កន្លែង។
៣- ក្រុមហ៊ុន Phoenix Artist Materials (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ុមគំនូរ ស៊ុមរូបថត និងថ្នាំព័ណគំនូរ, មានទី តាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខេត្តស្វាយរៀងមានទុនវិនិយោគចំនួន ៧,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣០ កន្លែង៕
ដោយ:ស.រ.ត