ក្រុមអ្នកឯកទេសជំនាញ ដែលមានបទពិសោធន៍ខ្ពស់ បាននាំគ្នាសិក្សាស្រាវជ្រាវ បង្កើតជាផលិតផលធម្មជាតិមួយ ដើម្បីជួយថែរក្សាសម្រស់ស្ត្រីតាមបែបបុរាណ ដូចកាលពីជំនាន់ដើម។
ជាងនេះទៅទៀតបច្ចុប្បន្ននេះគេបាននាំគ្នាគាំទ្រនិងប្រើប្រាស់ផលិតផលដែលផ្សំឡើងពីធម្មជាតិ ដើម្បីរក្សាសម្រស់ឲ្យស្រស់ស្អាត និងមិនប៉ះពាល់ដល់សុខភាព។
ក្រុមអ្នកជំនាញផ្សំផលិតផលថែរក្សាសម្រស់ធម្មជាតិបែបបុរាណ បានអះអាងថា ដោយសារ គុណភាព ប្រសិទ្ធភាព នៃផលិតផលធម្មជាតិ ដែលបង្កើតឡើងតាមរូបមន្តរបស់បុព្វបុរសខ្មែរបានបន្សល់ទុក ក្នុងការថែរក្សាសម្រស់តាមបែបធម្មជាតិនេះ។
ឥឡូវនេះកេរ្តិ៍ដំណាលមួយនេះ កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ និងបង្កើតជាផលិតផលថែទាំសុខភាពដ៏ពេញនិយមជាពិសេសជួយដល់ស្រ្តីគ្រប់គ្នាឱ្យមានសុខភាពល្អ ស្បែកភ្លឺថ្លា និងសម្រស់ក្មេងជាងវ័យ។
លោក ស្រី សិទ្ធ លីដា នាយិកាប្រតិបត្តិក្រុមហ៊ុន មិសបុរាណ បានអះអាងនៅក្នុងពិធីជួបជុំផ្តល់រង្វាន់លើកទឹកចិត្តដល់តំណាងចែកចាយគ្រួសារ មិសបុរាណ និងការសម្ភោធផលិតផលកូនពៅ ស្ក្រាប ញទេព នាថ្ងៃទី០៤ខែកក្កដានេះថា បើទោះជាប្រទេសកម្ពុជាក៏ដូចជាពិភព លោកំពុងជួបប្រទះដំណាក់កាលវិបត្តិកូវីដ១៩ យ៉ាងនេះក្តីក៏ការផលិតនូវផលិតផលធម្មជាតិ និងការលក់ជូនប្រជាពលរដ្ឋ មិនមានការថយចុះនោះឡើយ។
លោកស្រីបន្តទៀតថា បច្ចុប្បន្នការលក់បានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេល៣ ខែដើមឆ្នាំ២០១៩ នេះបង្ហាញថា ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗបាននាំគ្នាងាកមកប្រើប្រាស់ផលិតផលធម្មជាតិ ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មៃរយ៉ាងពិតប្រាកដ។
លោកស្រី សិទ្ធ លីដា បានបញ្ជាក់ថា ដោយសារការគាំទ្រ មានការកើនឡើងយ៉ាងគំហ៊ុកដូចនេះ លោកស្រីគ្រោងនឹងបោះទុនបន្ថែម ដើម្បីពង្រីកការផលិតឱ្យបានកាន់តែច្រើន ឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។
សម្រាប់រុក្ខជាតិក្នុងការផលិតនិងវត្ថុធាតុដើម ដែលត្រូវជ្រើសយកមកផ្សំ ក្រុមការងាររបស់ស្រីបានចុះទៅទិញផ្ទាល់ពីប្រជាពលរដ្ឋនៅតាមផ្ទះ តាមតំបន់ព្រៃភ្នំ និងតាមរយៈគ្រូឱសថបុរាណមួយចំនួននៅតាមជនបទ។
មិសបុរាណ ក្រៅពីថែរក្សាសុខភាពនិងសម្រស ក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសបានបណ្តុះបណ្តាលស្រី្តជាច្រើនពាន់នាក់ឱ្យចេះចែកចាយតាមអនឡាញ ដើម្បីបង្កើនប្រាក់ចំណូល ក្នុងគ្រួសារផង ថែទាំសុខភាពខ្លួនឯង និងមនុស្សក្នុងគ្រួសារទាំងមូល ផង។
សូមបញ្ជាក់ថា មិសបុរាណ មានអាជ្ញាប័ណ្ណស្របច្បាប់ ឆ្លងកាត់មន្ទីរពិសោធន៍ត្រឹមត្រូវអាចជួយរាល់បញ្ហាស្បែកខ្មៅស្រអាប់គ្មានសំណើមខូច ដោយសារលាប ឡេខុស និងអាចជួយបានរាល់បញ្ហាស្បែកគ្រប់ប្រភេទ ជួយអោយស្បែកសភ្លឺថ្លា ក្មេងជាងវ័យ ព្រមទាំងព្យាបាលជំងឺក្រពះ ពោះវៀនទៀតផង៕