ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង១១លានកន្លះនាក់ហើយ គឺចំនួន ១១ ៥៤៦ ៥៤៩ នាក់ និងកំណើនមនុស្សស្លាប់ដោយសារវីរុសនេះ ក៏បានកើនឡើងដល់ជាង៥៣ម៉ឺននាក់ដែរ គឺចំនួន ៥៣៦ ៣៩២ នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង៦លានកន្លះនាក់ដែរ គឺចំនួន ៦ ៥២៦ ៧៦៥ នាក់ផងដែរ គិតត្រឹមថ្ងៃចន្ទ ទី៦ ខែកក្កដានេះ ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទដដែលនេះ ចំនួនមនុស្សឆ្លងថ្មីនៃវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ១៧១ ៥០៦ នាក់ និងមនុស្សស្លាប់ក្នុងរយៈពេលមួយថ្ងៃដូចគ្នាមានចំនួន ៣ ៥១៩នាក់ ។
នៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាបានហក់ឡើងទៅឈរក្នុងលំដាប់លេខ៣នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេ ដោយរុញទម្លាក់ប្រទេសរុស្ស៊ី អោយមកឈរក្នុងលំដាប់លេខ៤វិញ និងប្រទេសប៉េរូឈរក្នុងលំដាប់លេខ៥ ៕