ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាវុធអាមេរិក ដែលលក់ឲ្យសម្ព័ន្ធមិត្ត ធ្លាក់ដល់ដៃក្រុមភេរវករខ្លះហើយ

 

គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលបានលក់ទៅឲ្យប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា បានធ្លាក់ដល់ដៃក្រុមភេរវករជាបណ្តើរៗហើយ ហើយក្រុមភេរវនិយម បានយកគ្រឿងសព្វាវុធរបស់អាមេរិក ទៅវាយប្រហារលើកងទ័ពអាមេរិកវិញ ។

ប្រភពដដែលបានបន្តថា ប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសដៃគូរបស់ខ្លួនមួយចំនួន មានប្រទេសអារ៉ាប់រួម ជាដើម បានផ្ទេគ្រឿងសព្វាវុធដែលទិញពីអាមេរិក ទៅឲ្យក្រុមសកម្មប្រយុទ្ធរបស់អង្គការភេរវកម្ម អាល់កៃដា ។សង្គ្រាមនៅយេមែន បានបង្ហាញឲ្យឃើញថា គ្រឿងសព្វាវុធរបស់អាមេរិក បានធ្លាក់ដល់ដៃក្រុមភេរវករជាបណ្តើរៗហើយ ហើយក្រុមភេរវករ ក៏កំពុងប្រើប្រាស់អាវុធអាមេរិក វាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដែរ ៕