ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរខេត្តព្រះសីហនុ គ្រោងអភិវឌ្ឍតំបន់ទេសចរណ៏ជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងស្រុកចូលមកទស្សនា

ព្រះសីហនុ ៖ គម្រោងអភិវឌ្ឍន៍ជាច្រើន បានកើតឡើង ដែលខេត្តធ្វើឱ្យខេត្តតំបន់ឆ្នេរសមុទ្រមួយនេះ កា្លយជាតំបន់ឧស្សាហកម្មទេសចរណ៍លំដាប់អន្តរជាតិ។ ការរីករាលដាលនៃជំងឺកូវីដ១៩ ភ្ញៀវទេសចរណ៍ក្នុងស្រុក បានងាកទៅលេងកម្សាន្ត នៅខេត្តសមុទ្រនៃប្រទេសកម្ពុជា កើនឡើង។
ខេត្តព្រះសីហនុគឺជាខេត្តទេសចរណ៍ ដ៏សំខាន់របស់កម្ពុជា ក្នុងនោះ ក្រៅពីតំបន់ទេសចរណ៍ ដែលមានដូចជា តំបន់ឆ្នេរសមុទ្រ សម្រាប់ភ្ញៀវទេសចរមកងូតទឹកលេង លម្ហែកម្សាន្ត និងមានឆ្នេរតាមបណ្ដាកោះសម្រាប់ទាក់ទាញភ្ញៀវទេសចរនោះ ខេត្តព្រះសីហនុក៏ មានរមណីយដ្ឋានជាច្រើនកន្លែងទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្ដ។

ក្នុងនោះ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក៏ជាកន្លែង ពេញនិយមសម្រាប់ភ្ញៀវទេសចរទាំងជាតិអន្តរជាតិ មកងូតទឹកលេងកម្សាន្តផងដែរ ព្រោះតំបន់ទឹកធ្លាក់ក្បាលឆាយ មានទឹក ថ្លាល្អស្អាត មានកន្លែងតូបលក់ដូរ អង្គុយលេងច្រើន ងាយស្រួលក្នុងភ្ញៀវទេសចរមក អង្គុយលេងនិងមានម្ហូបអាហារសមរម្យដែលភ្ញៀវអាចទទួលយកបាន។ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយនេះ គឺកន្លែង រំសាយទុក្ខកង្វល់ ដោយសារសម្រស់ធម្មជាតិ។
លោក តាំង វិចិត្រ​គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៏ ព្រះសីហនុ បានប្រាប់ព័ត៏មានយើងដឹងថា សម្រាប់ខេត្តព្រះសីហនុ នៅខែកក្កដា ឆ្នាំ​២០២០​​នេះ ទោះបីជាមានភ្លៀងធ្លាក់ច្រើនក្តី ផ្លូវធ្វើដំណើរមានការលំបាក យ៉ាងណាក៏ ដោយ ក៏មានភ្ញៀវទេសចរណ៍ មកពីបណ្ដារាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា នៅតែ មកលេងតំបន់ទឹកធ្លាក់ក្បាលឆាយនេះជាហូរហែរ។
បច្ចុប្បន្នតំបន់ទឹកធ្លាក់ក្បាលឆាយ គ្រប់គ្រងដោយ ក្រុមហ៊ុនអានកូ ដែលជាក្រុមហ៊ុន សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ប្រើប្រាស់នៅទូទាំងក្រុងនៃខេត្តព្រះសីហនុ ក្នុងនោះសម្រាប់រថយន្ត គឺតម្លៃសំបុត្រចូលទស្សនាចំនួន ៥ពាន់រៀល និងម៉ូតូចំនួន ២ពាន់រៀល។
ប្រសិនបើភ្ញៀវទេសចរណ៍ ចង់ទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដោយធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ផ្លូវតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ រួចបត់ស្ដាំ ចម្ងាយជាង ១០គីឡូម៉ែត្រ តាមផ្លូវក្រួសក្រហម នឹងទៅដល់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយហើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ បានរៀបចំសណ្ដាប់ធ្នាប់ឆ្នេរ ចំនួន ៥ទីតាំងហើយ ក្នុងនោះរួមមានឆ្នេរអូរឈើទាលមួយ អូរឈើ​ទាល​ពីរ អូរត្រេះមួយ អូរត្រេះពីរ និង ឆ្នេរជំទាវម៉ៅ ក្នុងគោលដៅទាក់ទាញ ភ្ញៀវទេសចរណ៍បន្ថែមទៀត៕