ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សារលិខិតអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជូនជនរួមជាតិអំពីការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា

(ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតអំពាវ នាវជូនជនរួមជាតិអំពីការធ្វើជំរឿនទូទៅប្រជាជននៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ នៅក្នុងសារលិខិតនោះបានសង្កត់ធ្ងន់ថា ទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួត​ពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ២០១៦ -២០៣០ ដោយមិនទុកចោលនរណាម្នាក់ឡើយ។