ក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន បានចេញរបាយការណ៍មួយ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដានេះ ស្តីពីកំណើននៃការលក់ផលិត ផលរបស់ខ្លួននៅលើទីផ្សារជុំវិញពិភពលោក ដែលបានកើនឡើងលើ១០%នៅឆមាសទី១នៃឆ្នាំ២០២០នេះ ដែលស្ថិតនៅក្នុងដំណើរយឺត ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។
របាយការណ៍ដដែលបានបន្ថែមថា កំណើននៃការលក់ផលិតផល Huawei លើ១០% គឺស្មើនឹងទឹកប្រាក់ប្រមាណជាង៦៥ពាន់លានដុល្លារអាមេរិក ដែលក្នុងរយៈពេល៦ខែនៃឆមាសទីនៃឆ្នាំ២០១៩កន្លងទៅ កំណើននៃការលក់កើនឡើងលើ១៣% ។
ផលិតផលរបស់ក្រុមហ៊ុន Huawei Technologies ប្រទេសចិន គឺឧបករណ៍សម្រាប់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ ដែលហៅកាត់ថា 5G ផលិតផលទូរស័ព្ទ Huawei និងផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទទៀត ៕