ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប៉ាគិស្ថាន អាចបោះបង់អាមេរិកចោល មកយកចិនវិញ លើវិស័យយោធា

 

RT បានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយរហូតដល់ឆ្នាំ២០១៩នេះ មេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន បានកាត់បន្ថយកាន់តែច្រើនថែមទៀតនូវទំនាក់ទំនងខាងវិស័យយោធាជាមួយសហរដ្ឋអាមេរិក ។

ប្រភពដដែលបានបន្តថា ទន្ទឹមគ្នានឹងការកាត់បន្ថយទំនាក់ទំនងលើវិស័យយោធាជាមួយសហរដ្ឋអាមេរិក ប៉ាគិស្ថានក៏កំពុងពង្រឹងទំនាក់ទំនងកាន់តែខ្លាំងផងដែរលើវិស័យយោធាជាមួយនឹងប្រទេសចិន ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកលែងឲ្យលុយប្រមាណ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលជាលុយជំនួយលើផ្នែកសន្តិសុខ ដល់ប៉ាគិស្ថាន ដែលធ្វើឲ្យមេដឹកនាំប៉ាគិស្ថានកាន់តែអាក់អន់ចិត្ត ។

ស្របពេលជាមួយគ្នានេះ ចិនបានប្រកាសផលិតនាវាចម្បាំង ដែលមានតម្លៃទឹកប្រាក់៣៤៨លានដុល្លារអាមេរិកឲ្យប្រទេសប៉ាគិស្ថាន ដែលនាវាចម្បាំង៤គ្រឿង បានបញ្ជូនទៅឲ្យប៉ាគិស្ថានរួចរាល់ហើយ ៕