ការលក់រថយន្តនៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប បានធ្លាក់ចុះជិត៤០% គឺអត្រា៣៩.៥% ស្មើនឹងរថយន្តប្រមាណជាង៣.៣លានគ្រឿងនៅឆមាសទី១ឆ្នាំ២០២០នេះ បើប្រៀបធៀងនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ដោយសារវីរុសCovid-19 ដែលនេះបើយោងតាម NHK។
ក្នុងរយៈពេល១ឆមាសនេះ ការលក់រថយន្តនៅចក្រភពអង់គ្លេសបានធ្លាក់ចុះ៤៨.៥% ប្រទេសអ៊ីតាលីបានធ្លាក់ចុះ៤៦.១% ប្រទេសបារាំងបានធ្លាក់ចុះ៣៨.៦% និងប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ៣៤.៥% ដែលជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន។
ការលក់រថយន្តរបស់ក្រុមហ៊ុន Volkswagen ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ៣៦.១% ការលក់រថយន្តរបស់ក្រុមហ៊ុន Mazda ប្រទេសជប៉ុនបានធ្លាក់ចុះ៥២.៦% និងក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនដដែលបានធ្លាក់ចុះ៥១.១%៕