ចាប់តាំងពីដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ននេះ ប្រទេសជាច្រើននៅលើពិភពលោក មានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅសហភាពអឺរ៉ុប បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែការឆ្លងរាលដាលវីរុសCovid-19 ដែលនាំអោយមានការបិទប្រទេស និងបិទសកម្មភាពសេដ្ឋកិច្ច។
លោក លូកាស ហ្កាល់ដា (Lucas Gualda) អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សាព្រឹទ្ធសភារបស់ប្រទេសអាហ្សង់ទីន បានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានកើនឡើង៣.២%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារតែប្រទេសនេះអាចគ្រប់គ្រងការឆ្លងរាលដាលវីរុសCovid-19បានល្អ។
ការិយាល័យស្ថិតិជាតិចិនរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ នឹងកើនឡើងក្នុងអត្រា៤.៤%នៅឆមាសទី២នៃឆ្នាំ២០២០នេះ ខណៈដែលវីរុសCovid-19មិនឆ្លងរាលដាលខ្លាំងនៅប្រទេសនេះ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី២២ ខែកក្កដានេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅប្រទេសចិន បានកើនឡើងដល់៨៣៦៩៣នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន៤៦៣៤នាក់៕