ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនក្រុមហ៊ុនConfirel វិនិយោគកែច្នៃផលិតផលចេញពីវិស័យកសិកម្ម

 

លោកឧកញ៉ា ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុនConfirel បានមានប្រសាសន៍ថា កន្លងមកក្រុមហ៊ុន ខនហ្វីរែល Confirel បានកែច្នៃផលិតផលជាច្រើនជា ដែលលើកដំបូងបានកែច្នៃស្ករត្នោត ហើយបានទទួលការគាំទ្រច្រើននៅទីផ្សារអឺរ៉ុប ជ៉ុន ហើយថ្មីៗនេះផលិតផលស្ករត្នោតខ្មែរត្រូវបានគេចាត់ថា ជាផលិតផលឆ្នើមនៅអាស៊ាន។

លោកឧកញ៉ាមានប្រសាសន៍ទៀតថា នេះលើកទី១ហើយដែលផលិតផលខ្មែរទទួលបានការគាំទ្រនៅទីផ្សារក្រៅប្រទេស ហើយបច្ចុប្បន្ននេះក្រុមហ៊ុន Cofirel គ្រោងនឹងប្រមូលទិញផ្លែស្វាយកែវរមៀតហើយកែច្នៃនិងវេចខ្ចប់នាំចេញបន្ថែមទៀតនៅលើទីផ្សារអឺរ៉ុប និងនៅតាមបណ្តាប្រទេសផ្សេងៗទៀត។

អ្នកវិនិយោគខាងលើបានបន្ថែមថា ប្រទេសកម្ពុជាដោយសារតែធ្លាប់ជួបប្រទះនិងភ្លើងសង្រ្គាមទើបធ្វើឲ្យបាត់ឱកាសក្នុងការកសាងវិស័យសហគ្រាសនិងការផលិតដូចបណ្តាប្រទេសជិតខាង ហើយធ្វើឲ្យផលិតករក្នុងស្រុកបាត់ឱកាសក្នុងការផលិតនិងកែច្នៃ។

ចំណែក លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើង ការគាំទ្រឲ្យមានការវិនិយោគកែច្នៃរោងចក្រនោះវាជារឿងសំខាន់ណាស់ សម្រាប់កម្ពុជា បើសិនជាមានការវិនិយោគក្នុងស្រុកនោះទៀតជារឿងល្អ ប៉ុន្តែបញ្ហាសំខាន់ ។ ប៉ុន្តែយើងទាំងអស់គ្នាគួរតែគិតពីទីផ្សារជាមុនសិនរួម និងវត្ថុធាតុដើមផងដែរ។

លោកឧកញ៉ាបានបន្ថែមថា ចំពោះកសិផលរបស់ខ្មែរដើម្បីនាំចេញទៅក្រៅប្រទេសបាន លុះត្រាតែអ្នកវិនិយោគរកស៊ីនៅកម្ពុជាគួរតែសិក្សា និងមើលពីទីផ្សារជាមុនសិន ហើយបើអត់មានទីផ្សារទេ នឹងមានបញ្ហាកើតឡើងដែរ ដូចជាវិស័យស្រូវអង្ករដែលធ្លាប់ជួបប្រទះកន្លងមក។

កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ  ។

តាមរយៈនេះក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុបានអនុវត្តចេញនូវគោលនយោបាយនេះ ដោយគាំទ្រដល់ការអភិវឌ្ឍន៍របស់សហគ្រាសធុនតូចនិងមធ្យម ដោយជំរុញចេញនូវយន្តការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕