ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រី Vilada Meeyam បានរួមចំណែកពង្រឹងគុណភាពការងាររូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Vilada Meeyam ជំនាញការ IMF ផ្នែកគោលនយោបាយរូបិយវត្ថុប្រចាំនៅធនាគារជាតិនៃកម្ពុជា ដែលនឹងត្រូវបញ្ចប់បេសកកម្មនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ចូលជួបជម្រាបលា និងរាយការណ៍ពីការងារដែលបានធ្វើកន្លងមក។

ក្នុងអំឡុងពេលបេសកកម្មរយៈពេល១ឆ្នាំកន្លងមកនេះ លោកស្រី Vilada Meeyam បានរួមចំណែកពង្រឹងគុណភាពការងារគ្រប់គ្រងសន្ទនីយភាព ពង្រឹងសមត្ថភាពលើការវិភាគ និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសម្រាប់រៀបចំគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។

លោកស្រី នាវ ច័ន្ទថាណា បានថ្លែងអំណរគុណចំពោះលោកស្រី Vilada Meeyam ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបំពេញបេសកកម្មនៅធនាគារជាតិនៃកម្ពុជា។ លោកស្រីបានលើកឡើងពីការងារចាំបាច់ជាច្រើនទៀតដែលមិនទាន់បានបញ្ចប់ ហើយមានតម្រូវការជំនួយបច្ចេកទេសបន្ថែម និងសង្ឃឹមថា លោកស្រី នឹងបន្តជួយដល់ធនាគារជាតិនៃកម្ពុជានៅពេលដែលមានតម្រូវការបន្តទៀត៕